AIធ្វើការប្រមូលទិន្នន័យនានា ដូចជាកន្លែងដែលសិស្សមិនអាចដោះស្រាយលំហាត់ចេញ កម្រិតនៃការយល់ដឹងរបស់សិស្សម្នាក់ៗ ជាដើម។
ហើយAIរៀបចំការសិក្សាល្អបំផុត ទៅតាមកម្រិតសិក្សារបស់សិស្សម្នាក់ៗ។
សម្ភារៈសិក្សាAIមានលំហូរនៃការសិក្សាដូចជា ការបង្រៀន→លំហាត់ →ប្រឡង AIឆែកផ្នែកដែលសិស្សខ្សោយ ហើយឱ្យសិស្សរៀនឡើងវិញ ដើម្បីឱ្យសិស្សចេះ និងយល់ពីចំណុចខ្សោយទាំងនោះ។
សម្ភារៈសិក្សាAIមិនមែនអាចរៀនបានតែនៅសាលានោះទេ គឺយើងអាចរៀនបានគ្រប់ទីកន្លែង។ ដូច្នេះចំនួនម៉ោងដែលសិស្សរៀនពេលវិស្សមកាល គឺប្រហាក់ប្រហែលគ្នាជាមួយពេលដែលសិស្សរៀននៅសាលាផងដែរ។
សិស្សនឹងមានឥរិយាបថសិក្សាស្វែងយល់ដោយខ្លួនឯង ដោយសារសិស្សអាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
សឹរ៉ារ៉ាភាសាជប៉ុនមានប្រព័ន្ធAIដែលអាចរៀនភាសាជប៉ុនជាភាសាខ្មែរបាន