ខ្ញុំគិតថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃប្រទេសនីមួយៗ។
CLAយើងនឹងបន្តវិវត្តន៍ដោយបញ្ចូលការអប់រំថ្មីដើម្បីរស់ក្នុងយុគសម័យAI(សម័យAIនឹងហួសចំណេះដឹងរបស់មនុស្ស)នឹងជិតមកដល់ហើយ។
ហើយយើងសង្ឃឹមថាកុមារនឹងត្រូវបានបណ្តុះដោយ「ជំនាញរស់នៅ」ដែលត្រូវការនៅពេលអនាគតខុសពីឥឡូវនេះ។
ហើយខ្ញុំសង្ឃឹមថាកុមារទាំងនេះនឹងក្លាយជាធនធានមនុស្សដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា និងធ្វើឱ្យពិភពលោកកាន់តែល្អ។
នាពេលអនាគត ខ្ញុំសង្ឃឹមថាការអប់រំតាមបែបសាលាCLA នឹងក្លាយជាការអប់រំគំរូ ហើយពង្រីកការអប់រំបែបនេះនៅក្នុងប្រទេស ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា។
លោកប្រធាន អូគឹបូ ហ៊ីដេអូ
សាលា CLA ត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងចូលរួមបណ្ដុះនូវស្មារតីកុមារឲ្យគោរពតាមមាគ៌ានៃព្រះពុទ្ធសាសនា ដោយគិតពីផលប្រយោជន៍ខ្លួនឯងផង និងគិតពីផលប្រយោជន៍អ្នកដទៃផង ព្រមទាំងបណ្ដុះបណ្ដាលឲ្យកុមារក្លាយជាអ្នកដឹកនាំ ដើម្បីចូលរួមចំណែកក្នុងការកសាង និងគាំទ្រអនាគតកម្ពុជា។
សាលា CLA គឺជាសាលាដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា ដែលបណ្តុះបណ្តាលកុមារតាមប្រព័ន្ធអប់រំប្រទេសជប៉ុនជាមួយនឹងកម្មវិធីសិក្សាដែលល្អស័ក្ដិសមសម្រាប់កម្ពុជា ដោយឲ្យកុមារសិក្សាលើមុខវិជ្ជានានាជាច្រើន ជាភាសា និងរបៀបជប៉ុន។ យើងខ្ញុំក៏មានបំណង ដោយមិនត្រឹមតែបង្រៀនឲ្យកុមារទទួលបាននូវចំណេះដឹង និងជំនាញតែប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្ញុំក៏បាននឹងកំពុងបង្រៀនឲ្យកុមារចេះប្រើប្រាស់នូវចំណេះដឹងដែលបានសិក្សារួច ដើម្បីចូលរួមអភិវឌ្ឍខ្លួនឯង គ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ព្រមទាំងឲ្យទទួលបាននូវសមត្ថភាពសិក្សាដែលមានអាចបន្តការសិក្សា និងប្រើប្រាស់ដើម្បីជាគុណប្រយោជន៍បានពេញមួយជីវិត។
នៅពេលដែលសិស្សានុសិស្សសាលា CLA ធំចម្រើនវ័យ ប្រហែលជាពេលមួយដែលមនុស្សយន្តអាចនឹងមកធ្វើការជំនួសមនុស្ស ហើយក៏ជាពេលដែលមនុស្ស និង AI អាចនឹងធ្វើការរួមគ្នា ដើម្បីបង្កើតជាសង្គម។ ដើម្បីអាចឲ្យពួកគេរស់នៅក្នុងយុគសម័យដូចដែលបានរៀបរាប់នេះ សាលា CLA បានកំពុងអនុវត្ត ១. ការអប់រំចរិតលក្ខណៈដើម្បីសិក្សាពីរបៀបរស់នៅ ២. ការសិក្សាបែបឯករាជ្យ ដើម្បីអាចបន្តការរៀនដោយខ្លួនឯងបាន និង ៣. ការសិក្សាជាមួយគ្នា និងរួមគ្នា បើទោះបីជាសិស្សនោះមានអាយុខុសគ្នា កម្រិតខុសគ្នាក៏ដោយ។ សម្រាប់កុមារ ការរៀនសូត្របែបនេះគឺមានលក្ខណៈសប្បាយរីករាយ និងមិនធុញទ្រាន់។
សាលា CLA បានកំពុងធ្វើនវានុវត្ត និងអនុវត្ត ដោយផ្តល់នូវការអប់រំថ្មី រួមជាមួយអ្នកទាំងអស់គ្នាដែលមានទំនាក់ទំនងជាមួយសាលា CLA ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យក្លាយជាសង្គមមួយដែលពោរពេញទៅដោយភាពសម្បូណ៌សប្បាយ និងសុភមង្គល។
លោកនាយកសាលា សាសាហារ៉ា គេនជិ