កាលពីថ្ងៃទី១៩ ខែកញ្ញា សាលាបានប្រារព្ធកម្មវិធីបញ្ចប់ការសិក្សា។ វាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីឆ្នាំសិក្សាថ្មីបានចាប់ផ្តើម។ ការបង្ហាញ និងអាកប្បកិរិយារបស់កុមារនៅពេលដែលពួកគេបានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាពីលោកនាយកសាលាមើលទៅកាន់តែរឹងមាំ និងស្វាហាប់។
នៅពេលចូលរៀនថ្នាក់មត្តេយ្យដំបូង មានមិត្តភក្តិមួយចំនួនមិនអាចចូលថ្នាក់រៀនបានទេ។ ហើយក៏មានមិត្តភក្តិខ្លះមិនចូលចិត្ត ស្តាប់អ្វីដែល គ្រូនិយាយដែរ។ នៅថ្នាក់បឋម ក៏មានមិត្តភក្តិខ្លះបានខិតខំប្រឹងប្រែងតស៊ូនឹងការសិក្សាដ៏លំបាកផងដែរ។ ទោះជាយ៉ាងណា ក៏ដោយ ក្នុងរយៈពេល មួយឆ្នាំកន្លងមកនេះ នៅពេលដែលបានសិក្សាជាមួយគ្រូ និងមិត្តភក្តិ អាចបង្កើននូវសមត្ថភាពដែលអាចធ្វើបាន ដោយខ្លួនឯង។ លោកគ្រូអ្នកគ្រូ សប្បាយរីករាយដែលបានឃើញកុមារមកសាលារៀនប្រកបដោយស្មារតីល្អ និងរីកចម្រើនរយៈពេល មួយឆ្នាំនេះ។ តស់! ខិតខំប្រឹងប្រែងក្នុងការសិក្សា ជាមួយមិត្តភ័ក្ដិ និងគ្រូនៅឆ្នាំក្រោយផងដែរ។
សូមថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់សម្រាប់ការយោគយល់ និងសហការក្នុងសកម្មភាពរបស់ សាលាក្នុង រយៈពេលមួយឆ្នាំកន្លងមក។ ពេលត្រឡប់មកផ្ទះវិញថ្ងៃនេះ សូមសួរនាំកូនៗរយៈពេលមួយឆ្នាំកន្លងមកជាមួយកូនៗផង។ ម្យ៉ាងទៀត សូមនិយាយ សួរនាំផងដែរអំពីអ្វីដែលកុមារបានខិតខំ និងអ្វីដែលពួកគេចង់ធ្វើនៅក្នុងជំនាន់ទី១០ ។ យើងខ្ញុំ សង្ឃឹមថាការទន្ទឹង រង់ចាំឃើញកុមារមកសាលារៀន នៅជំនាន់ទី១០ ប្រកបដោយភាពរីករាយ និងដូចជាការរំពឹងទុក។
សង្ឃឹមថាកុមារនឹងមានពេលវេលាដ៏ល្អក្នុងអំឡុងពេលឈប់សម្រាករយៈពេលវិស្សមកាលនេះ ដើម្បីរៀបចំសម្រាប់មកបន្តនៅជំនាន់ទី១០ និងពេលវេលាដ៏ល្អ។ អរគុណច្រើនសម្រាប់រយៈពេលមួយឆ្នាំ។
សារពីលោកនាយក
【ឆ្នាំសិក្សា ២០២៥ នឹងឈានដល់ការបញ្ចប់ហើយ!!】
នៅខែកញ្ញា ឆ្នាំ ២០២៥ សាលា CIESF Leaders Academy បានបញ្ចប់កម្មវិធីមត្តេយ្យ និងបឋមសិក្សារបស់ខ្លួន ហើយសិស្សថ្នាក់ ទី6ទាំងអស់ ក៏បានបញ្ចប់ការសិក្សាដែរ។
វាជាបញ្ហាប្រឈមអស់រយៈពេល ៩ ឆ្នាំចាប់តាំងពីសាលាមត្តេយ្យបានបើកដំណើរការនៅឆ្នាំ ២០១៦ ជាមួយនឹងការបិទសាលារៀនដោយ សារតែ COVID-១៩ ប៉ុន្តែក៏សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់មាតាបិតា និងអាណាព្យាបាលទាំងអស់គ្នា ទើបសាលាអាចបន្តដំណើរការ រហូតមកដល់សព្វថ្ងៃនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។
ចាប់ពីឆ្នាំក្រោយតទៅ តាមសំណើរបស់ CIESF Japan និងរដ្ឋាភិបាលកម្ពុជា សាលាCIESF Leaders Academy នឹងត្រូវបាន បំប្លែងទៅជាសាលាអន្តរជាតិ។ ដូចដែលយើងខ្ញុំធ្លាប់បានពន្យល់កន្លងមក យើងខ្ញុំនឹងសុំឱ្យគ្រួសារទទួលបន្ទុកខ្លះៗ ប៉ុន្តែបុគ្គលិកទាំងអស់របស់យើងខ្ញុំ នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកែលម្អ សម្ភារៈសិក្សា កម្មវិធីសិក្សា និងអ្វីៗជាច្រើនទៀត។ សូមជួយគាំទ្រផង។
ឥឡូវនេះ នៅពេលដែលយើងមកដល់ចុងឆ្នាំសិក្សា ហើយក្រឡេកទៅមើលពេញមួយឆ្នាំសិក្សាវិញ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុង ឆមាសទីពីរនេះ។ ដំបូងបង្អស់គឺការប្រកួត SuraRa ។ នេះជាការប្រកួតគណិតវិទ្យាតាមរយៈ ICT លើកទីមួយ ដែលរៀបចំឡើងក្នុងប្រទេសកម្ពុជា ហើយសិស្សសាលារបស់យើងបានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងផ្នែកបឋមសិក្សា។ លើសពីនេះ សិស្សភាគច្រើនបានប្រឡងជាប់ Japanese Language Proficiency Test(JLPT) នៅ CJCC ដែលបញ្ជាក់ពីការលូតលាស់របស់សិស្សតាមរយៈការវាយតម្លៃខាងក្រៅ។
បន្ទាប់មកគឺជាដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី៦។ នៅប្រទេសជប៉ុន លទ្ធផលនៃការសិក្សានឹងត្រូវបានបញ្ជាក់តាមរយៈកម្មវិធី បណ្តុះបណ្តាលបែបស្នាក់នៅ។ ខ្ញុំគិតថាបទពិសោធន៍រស់នៅជាសហគមន៍នៅគីរីរម្យជាអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់សិស្សា។ បន្ទាប់មកទៀតក៏មាន កម្មវិធីផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ជប៉ុនផងដែរ។ នេះជាគម្រោងដែលទីក្រុងក្នុងស្រុកមួយក្នុងប្រទេសជប៉ុនបានអញ្ជើញកុមារកម្ពុជា។វាជាកាលវិភាគ ដ៏លំបាកមួយ ប៉ុន្តែកុមារបានខិតខំធ្វើប្រឹងប្រែង រហូតធ្វើបានសម្រេច។
ជាចុងក្រោយគឺការប្រឡងបញ្ចប់វិញ្ញាបនបត្របឋមសិក្សាដំបូងគេនៅកម្ពុជា។ កាលពីឆ្នាំមុន យើងបានទទួលអនុសាសន៍ ដើម្បីរៀបចំ ព្រឹត្តិការណ៍នេះ ហើយការត្រៀមរៀបចំត្រូវបានដំណើរការ ប៉ុន្តែនៅឆ្នាំនេះវាត្រូវបានលុបចោលភ្លាមៗដោយសារតែផលប៉ះពាល់នៃជម្លោះអន្តរជាតិ។ CLA នឹងរៀបចំការប្រឡងតាមការគ្រោងទុកគឺជាការប្រឡងវិនិច្ឆ័យឡើងទៅកម្រិតអនុវិទ្យាល័យ។ មានសិស្សមួយចំនួនដែលមិនបានប្រឡង ហើយ នឹងត្រូវប្រឡងសង ប៉ុន្តែសិស្សផ្សេងទៀតទាំងអស់បានប្រឡងជាប់ជាស្ថាពរ។ វាច្បាស់ណាស់ថា សិស្សបានទទួលនូវសមត្ថភាពសិក្សាដ៏រឹងមាំ ដើម្បី ត្រៀមខ្លួនសម្រាប់ការសិក្សានៅប្រទេសជប៉ុន។
នៅឆ្នាំក្រោយ ពួកគេនឹងបន្តសិក្សានៅកម្រិតឧត្តមសិក្សាបន្ថែមទៀត គឺនៅថ្នាក់អនុវិទ្យាល័យថ្មីរបស់ពួកគេ។
ទោះបីជាយើងបានក្លាយជាសាលាអន្តរជាតិក៏ដោយ ក៏គោលដៅរបស់សាលាយើងនៅតែដដែល។ យើងនឹងបន្តផ្តល់ការអប់រំឱ្យបានហ្មត់ចត់ ដល់សិស្សម្នាក់ៗ។ យើងសូមកោតសរសើរចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការបន្តរបស់អាណាព្យាបាលទាំងអស់គ្នា។
ស្ថានភាពកុមារកម្រិត១
【បទបង្ហាញអំពីសកម្មភាពប្រចាំថ្ងៃ】
សូមថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានអញ្ជើញចូលរួមទស្សនាកម្មវិធីបទបង្ហាញអំពីសកម្មភាពរបស់កូនៗ។
កូនៗបានសិក្សាពីសកម្មភាពជាច្រើនក្នុងរយៈពេលមួយឆ្នាំនេះ ហើយថ្ងៃកម្មវិធីនោះគឺថ្ងៃសម្រាប់សិស្សបង្ហាញនូវអ្វីដែលបានលូតលាស់ផងដែរ។ កូនៗបានបង្ហាញដូចជា ការច្រៀង ការរាំរបាំ「កូនមាន់តឿ」និងលេងឧបករណ៍ភ្លេងបានយ៉ាងល្អ ហើយគួរឱ្យស្រឡាញ់ទៀតផង។ សង្ឃឹមថាអាណាព្យាបាលដែលបានទស្សនាកម្មវិធីនេះអាច ឃើញពីការខិតខំប្រឹងប្រែង និងការលូតលាស់របស់កុមារ។
【ពិធីបញ្ចប់ការសិក្សា】
នៅថ្ងៃពុធទី 17 ខែកញ្ញា ផ្នែកមត្តេយ្យបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ។
វាពិតជាអស្ចារ្យណាស់ដែលបានឃើញការបង្ហាញកាយវិការ សកម្មភាព និងអាកប្បកិរិយាគួរឱ្យស្រឡាញ់របស់ពួកគេ។
ពួកគេបានច្រៀងបទ " សុវណ្ណភូមិដីខ្មែរ " និង "រហូតដល់ពិភពលោកក្លាយជាតែមួយ" មានភាពជឿជាក់លើខ្លួនឯងនៅពេលទទួលវិញ្ញាបនបត្រ និងការច្រៀងចំរៀងយ៉ាងពូកែនៅមុខអាណាព្យាបាល។ ហើយរីករាយជាមួយគ្នាក្នុងការទស្សនាវីដេអូរំលឹកពីសកម្មភាពសប្បាយរីករាយជាមួយនឹងការីកលូតលាស់របស់កូនៗរយៈពេល៣ឆ្នាំ និងមានមោទនភាពក្នុងការបញ្ចប់ថ្នាក់មត្តេយ្យសិក្សា និងមានការរំពឹងទុកសម្រាប់ការចាប់ផ្តើមថ្នាក់បឋមសិក្សា។ វាជាពិធីដ៏កក់ក្តៅបំផុត (*^^*)
ស្ថានភាពកុមារកម្រិត២、កម្រិត៣
【ជំនួបត្រីភាគី】
សូមថ្លែងអំណរគុណមាតាបិតា និងអាណាព្យាបាលចំពោះកិច្ចសហការក្នុងការចូលរួមជំនួបត្រីភាគី កាលពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃពុធ ទី១៧ ខែកញ្ញា កន្លងទៅនេះ រវាងអាណាព្យាបាល កូនៗ និងគ្រូបន្ទុកថ្នាក់។ លោកគ្រូអ្នកគ្រូនឹងជម្រាបជូនអំពីសកម្មភាពការសិក្សានៅសាលា ការរីកចម្រើន និងចំណុចដែលត្រូវកែតម្រូវរបស់កូនៗជាដើម ទៅកាន់អាណាព្យាបាល។ សង្ឃឹមថាអាណាព្យាបាលទាំងអស់គ្នានឹងអាចទទួលបាន និងផ្តល់នូវព័ត៌មានទៅវិញទៅមក ហើយបន្តចូលរួមសហការជាមួយលោកគ្រូអ្នកគ្រូ ដើម្បីឱ្យការសិក្សារបស់កូនៗកាន់តែរីកចម្រើន និងមានអនាគតល្អ។
【ពិធីបញ្ចប់ឆ្នាំសិក្សា ・ពិធីបញ្ចប់ការសិក្សា】
សូមអបអរសាទរចំពោះការបញ្ចប់ឆ្នាំសិក្សា និងបញ្ចប់ការសិក្សា។
កាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា បានប្រារព្ធពិធីបញ្ចប់ឆ្នាំសិក្សា និងពិធីបញ្ចប់ការសិក្សា។ ការសិក្សារយៈពេលមួយឆ្នាំបានបញ្ចប់ដោយជោគជ័យ។ រយៈពេលមួយឆ្នាំនេះ សិស្សានុសិស្សទាំងអស់បានទទួលនូវចំណេះដឹង និងបានអនុវត្តអ្វីថ្មីៗជាច្រើនដូចជា ការប្រឡងសមត្ថភាពភាសាជប៉ុន(JLPT) គម្រោងផ្លាស់ប្តូរវប្បធម៌ជប៉ុន ឆ្លងកាត់ការប្រឡងឡើងថ្នាក់ជាដើម ធ្វើឱ្យការសិក្សារបស់សិស្សទទួលបាននូវលទ្ធផលល្អ។ សង្ឃឹមថាសិស្សានុសិស្សបន្តខិតខំប្រឹងប្រែង ហើយកែតម្រូវ ក៏ដូចជាបំពេញចំណុចខ្វះខាតនៅឆ្នាំសិក្សាក្រោយទៀត។
កិច្ចណែនាំបុគ្គលិក
・អ្នកគ្រូ Harada Kayoko
ខ្ញុំឈ្មោះ Kayoko Harada ។ បន្ទាប់ពីបានធ្វើការក្នុងវិស័យឯកជន និងបង្រៀននៅសាលាបឋមសិក្សារដ្ឋ
ខ្ញុំបានធ្វើការជាអ្នកស្ម័គ្រចិត្ដ សហប្រតិបត្តិការក្រៅប្រទេសរបស់ JICA នៅខេត្តសៀមរាប ប្រទេសកម្ពុជារយៈពេលពីរ
ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ 2022 ដល់ខែមីនា ឆ្នាំ 2024 ។ ខ្ញុំបានចូលរួមក្នុងគំនិតផ្តួចផ្តើមមួយ ដើម្បីណែនាំវិធីសាស្រ្តបង្រៀន គណិតវិទ្យាដល់គ្រូខ្មែរនៅសាលាបឋមសិក្សារដ្ឋក្នុងស្រុកមួយកន្លែង។
ខ្ញុំសប្បាយចិត្តណាស់ដែលអាចចូលរួមក្នុងវិស័យអប់រំនៅកម្ពុជាម្ដងទៀត។ ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំអាចធ្វើទៅបានដើម្បីជួយកុមារនៅ CLA ទទួលបានបទពិសោធន៍ដោយសេចក្តីរីករាយនកពីរសិក្សា និងដើម្បីរៀនអ្វីជាច្រើនក្រៅពីការសិក្សារបស់ពួកគេតាមរយៈអន្តរកម្មជាមួយមិត្តភក្តិ។ សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា !!
・អ្នកគ្រូ Nishio Yuka
ខ្ញុំឈ្មោះ Yuka Nishio ។ "ខ្ញុំបានធ្វើការនៅសាលាបឋមសិក្សាសាធារណៈនៅប្រទេសជប៉ុនជាច្រើនឆ្នាំមកហើយ។ ខ្ញុំចង់គាំទ្រកុមារ កម្ពុជាដើម្បីឱ្យពួកគេទទួលបានជោគជ័យនៅលើពិភពលោក"។ សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា !!
・លោកគ្រូ Morisako Tastuo
ខ្ញុំមកពី Miyazaki ក្នុងទីក្រុង Kyushu ប្រទេសជប៉ុន។ បន្ទាប់ពីបង្រៀនគណិតវិទ្យានៅវិទ្យាល័យមួយរយៈពេល ៣៨ឆ្នាំ ខ្ញុំបានមក ដល់ប្រទេសកម្ពុជាបន្ទាប់ពីមានបទពិសោធន៍ធ្វើជាអ្នកស្ម័គ្រចិត្តជាច្រើន។ បន្ទាប់ពីត្រលប់ពីកោះ Marshall ក្នុងខែមីនាឆ្នាំនេះ ខ្ញុំមានគម្រោងឡើង ភ្នំល្បីៗរបស់ប្រទេសជប៉ុនភ្នំទាបចំនួន 100 (ខ្ញុំបានឡើងចំនួន 12រួចហើយ) ប៉ុន្តែនៅពេលដែលខ្ញុំដឹងអំពីសាលានេះនៅកម្ពុជា (សាលាCLA) ខ្ញុំបានចាប់អារម្មណ៍ ហើយក៏បានដាក់ពាក្យ ទើបបច្ចុប្បន្នខ្ញុំមានវត្តមាននៅទីនេះ។ ខ្ញុំបានទទួលខុសត្រូវលើការកែលម្អលទ្ធផលសិក្សារបស់សិស្សនៅ វិទ្យាល័យជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំចង់ប្រើប្រាស់ចំណេះដឹងនោះដើម្បីធ្វើការជាមួយលោកគ្រូអ្នកគ្រូខ្មែរនៅសាលានេះ ដើម្បីបង្កើន ប្រសិទ្ធភាពសិក្សារបស់សិស្សក្នុងផ្នែកនព្វន្ធ និងគណិតវិទ្យា។
គារវកិច្ចពីបុគ្គលិកដែលចប់អាណត្តិ
・អ្នកគ្រូ Morikita Megumi
ខ្ញុំបានចំណាយពេលពីរឆ្នាំបួនខែនៅ CLA ។ ក្រឡេកមើលទៅក្រោយ អ្វីៗបានកន្លងផុតទៅភ្លាមៗ។ នៅសាលាCLAខ្ញុំជាគ្រូបន្ទុកថ្នាក់ផ្កាឈូករ័ត្ន ហើយខ្ញុំបានអនុវត្តចំពោះសិស្សដោយក្តីស្រឡាញ់ ដែលទោះបីជាយើងមិនយល់ពាក្យរបស់គ្នាទៅវិញទៅមកក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថា ពួកយើងអាចភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈដួងចិត្តរបស់យើង។ ការធ្វើជាគ្រូបង្រៀនដល់កុមារកម្ពុជា គឺជាបទពិសោធន៍ដ៏រីករាយ និងសុភមង្គលបំផុត! ខ្ញុំបានរៀនសូត្របានជាច្រើនពីលោក
គ្រូអ្នកគ្រូ និងកុមារកម្ពុជា។ ខ្ញុំអាចទទួលបានបទពិសោធន៍ជាច្រើនដែលខ្ញុំមិនធ្លាប់មាននៅប្រទេសជប៉ុន។ ថ្ងៃដែលខ្ញុំចំណាយក្នុងប្រទេសកម្ពុជាជាកំណប់ទ្រព្យសម្រាប់ខ្ញុំ! ខ្ញុំនឹងបន្តជួយក្មេងៗមកពីប្រទេសជប៉ុន។ សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាងរហូតមកដល់ពេលនេះ!
・អ្នកគ្រូ Omori Madoka
ខ្ញុំបានចូលបម្រើការងារនៅផ្នែកមត្តេយ្យសិក្សានៅជំនាន់ទី 8 នៃឆ្នាំ 2023 ។ ខ្ញុំបានចំណាយពេលជាគ្រូបន្ទុកថ្នាក់ជាមួយសិស្សជំនាន់ទី 7 សម្រាប់ថ្នាក់ផ្កាអាជីសៃ ហើយជាលើកដំបូងដែលខ្ញុំជាគ្រូបន្ទុកថ្នាក់សម្រាប់ថ្នាក់ផ្កាសាគូរ៉ា ។ នេះជាលើកទីមួយហើយដែលខ្ញុំបានបង្រៀនថ្នាក់មត្តេយ្យកម្រិតខ្ពស់ ហើយខ្ញុំក៏គ្មានបទពិសោធន៍ទេ សូម្បីតែនៅប្រទេសជប៉ុនក៏ដូចគ្នាដែរ ដូច្នេះខ្ញុំភ័យបន្តិច ប៉ុន្តែដោយមានការជួយជ្រោមជ្រែងពីអ្នកគ្រូ ស្រីពៅ និងអ្នកគ្រូ ចិន ទើបខ្ញុំអាចបញ្ចប់ឆ្នាំបានរលូន។ វាពិតជារីករាយណាស់សម្រាប់ខ្ញុំដែលបានឃើញកុមារសម្រេចបានច្រើនក្នុងរយៈពេលពីរឆ្នាំ ហើយចែករំលែកភាពរីករាយជាមួយពួកគេ។ ខ្ញុំភ្ញាក់ផ្អើលដោយសារការអនុវត្តភាសាជប៉ុនប្រចាំថ្ងៃ អាចអាន និងសរសេរតួអក្សរហ៊ីរ៉ាហ្គាណាបាន។ ខ្ញុំមានអារម្មណ៍ថាលទ្ធភាពរបស់កុមារគឺគ្មានដែនកំណត់។ ខ្ញុំស្រលាញ់ CLA ។ សូមអរគុណសម្រាប់ 2 ឆ្នាំ 4 ខែកន្លងមក។